កម្មវិធីចុះពិនិត្យរកភាពត្រឹមត្រូវជូនប្រជាពលរដ្ឋដែលសង្ស័យថាគីឡូអគ្គិសនីខុសប្រក្រតី

               


 

  កម្មវិធីនិងទីតាំងនៃការចុះពិនិត្យរកភាពត្រឹមត្រូវជូនប្រជាពលរដ្ឋដែលសង្ស័យថាគីឡូអគ្គិសនីឬថ្លៃអគ្គិសនីឡើងច្រើនខុសប្រក្រតី របស់ក្រុមការងារចំរុះ ជប៉ុន កម្ពុជា JICA&EAC&EDC៖
ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយ JICA ជប៉ុន ក្រុមការងារចំរុះរវាងអាជ្ញាធរអគ្គិសនី EAC អគ្គិសនីកម្ពូជា EDC ជាមួយ JICA ជប៉ុន នឹងធ្វើដំណើរចុះតាមបណ្តាស្រុក នានា ទូទាំងប្រទេស ដើម្បីរួមគ្នាពិនិត្យរកភាពត្រឹមត្រូវជូនប្រជាពលរដ្ឋដែលសង្ស័យថាគីឡូអគ្គិសនីឬថ្លៃអគ្គិសនីឡើងច្រើនខុសប្រក្រតី តាមកម្មវិធី ដូចខាងក្រោម៖
១»ស្រុកសំរោងខេត្តតាកែវ ថ្ងៃ ១២ និង ១៣ ខែ តុលា ២០១៧ បានចុះរួច
២»ស្រុកអង្គរជ័យខេត្តកំពត ថ្ងៃ ១៣ និង ១៤ ខែ តុលា ២០១៧ បានចុះរួច
៣»ស្រុកព្រៃនប់ ខេត្រព្រះសីហនុ ថ្ងៃ ១៦ ដល់ ថ្ងៃ ១៨ ខែ តុលា ២០១៧ បានចុះរួច
៤»ស្រុក បារាយ៍ ខេត្ត កំពង់ធំ នៅ ថ្ងៃ ២៩ វិច្ឆិកា ដល់ថ្ងៃ ២ ខែធ្នូ ២០១៧
៥»ស្រុក សូត្រនិគម ខេត្តសៀមរាប នៅ ថ្ងៃ ០៣ ដល់ថ្ងៃ តី ០៥ ខែ ធ្នូ ២០១៧
៦»ស្រុក ជាំក្សាន្ត ខេត្រ ព្រះវិហា នៅ ថ្ងៃ ៦ ដល់ថ្ងៃ ៨ ខែ ធ្នូ ២០១៧
៧»ស្រុក ស្វាយជ្រុំ ខេត្តស្វាយរៀង នៅ ថ្ងៃ ២០ ដល់ថ្ងៃ ២៣ ខែ កុម្ភៈ ២០១៨
៨»ស្រុក មេសាង ខេត្តព្រៃវែង នៅ ថ្ងៃទី ២៦ ដល់ថ្ងៃ ២៨ ខែ កុម្ភៈ ២០១៨
៩»ស្រុក ព្រៃឈរ ខេត្ត កំពង់ចាម នៅ ថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែ មីនា ២០១៨
១០»ស្រុក សៀមបូក ខេត្តស្ទឹងត្រែង នៅថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែ មេសា ២០១៨
១១»ស្រុក បរកែវ ខេត្ត រតនគិរី នៅថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែ មេសា ២០១៨
១២»ស្រុក សែនមនោរម្យ ខេត្ត មណ្ឌលគិរី នៅថ្ងៃទី១ ដល់ថ្ងៃទី ៣ ខែ ឧសភា ២០១៨
១១»ស្រុក បាកាន ខេត្តពោធិសាត់ នៅថ្ងៃទី ២៩ ខែ ឧសភា ដល់ថ្ងៃទី ៣១ ខែ ឧសភា ២០១៨
១២»ស្រុក បវែល ខេត្ត បាត់ដំបង នៅថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែ មិថុនា ២០១៨
១៣»ស្រុក ព្រះនេត្យព្រះ ខេត្ត បន្ទាយមានជ័យ នៅថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែ មិថុនា ២០១៨
ដូច្នេះសូមពូមីង បងប្អូន ដែលនៅតាមបណ្តាស្រុកទាំងនេះ ប្រសិនបើសង្ស័យលើគីឡូឬចំនួនថ្លៃអគ្គិសនីរបស់ខ្លួនថាមិនប្រក្រតី សូមរង់ចាំក្រុមចំរុះ JICA&EAC&EDC នៅតាមទីតាំង និងពេលវេលាដូចខាងលើ ដើម្បីឲ្យក្រុមចំរុះពិនិត្យនិងផ្ទៀងផ្ទាត់ជូន ។ ការងារនេះធ្វើជូនដោយមិនយកកម្រៃទេ ។




សកម្មភាពក្រុមការងារអាជ្ញាធរអគ្គិសនីកម្ពុជា សហការជាមួយក្រុមការងារអគ្គិសនីកំពង់ចាមសាខាមេមត់ បានចុះពិនិត្យ និងផ្ទៀងផ្ទាត់នាឡិកាស្ទង់ (ថ្លឹងកុងទ័រ) ជូនអតិថិជនប្រើប្រាស់អគ្គិសនី នៅភូមិសង្គមមានជ័យចាស់ ឃុំមេមត់ ស្រុមេមត់ ខេត្តត្បូងឃ្មុំ​ ។
https://www.facebook.com/eac.gov.kh/?hc_ref=ARSGSasmy2sTBP6LrZ0LdHupiCkJex4Zah9xZ7MSYKZjCGLhVizDnKn1o4v3QFOYIaE

Comments