One Dead After Explosion at Levi’s Supplier / កម្មការិនី​​​1នាក់ស្លាប់​​​​​​បន្ទាប់ពី​​​ផ្ទុះ​​​ឡ​​​ចំហាយ​​​កម្តៅ​​​ទឹក​​​​​​នៅ​​​រោង​​​ចក្រ​​​ផ្គត់​​​ផ្គង់​​​របស់​​​ LEVI’S

One woman died and seven more were injured on Wednesday after a steam generator exploded, launched into the air and landed on the group as they were having lunch at a Phnom Penh garment factory that makes jeans for U.S. brand Levi’s.Chinese-owned Zhen Tai Garment, located in Sen Sok district’s Phnom Penh Thmey commune, is being investigated after the machine, which is used in the final stage of jeans production, killed 45-year-old worker Kul Samorn, said commune chief Chhum Saray.
A security guard directs people away from an exploded steam generator inside the Zhen Tai Garment factory compound in Phnom Penh’s Sen Sok district on Wednesday. (Hannah Hawkins/The Cambodia Daily)
Witnesses interviewed at the factory on Wednesday afternoon said that at about 11:40 a.m. the generator exploded, launched into the air with force, fell back down and slammed on top of the factory’s outdoor cafeteria about 100 meters away.
“We haven’t found out the reason yet, but it might be caused by the heat of the steam generator causing too much high pressure,” Mr. Saray said.
Sok Sona, an employee at the factory, said she had finished her lunch and was walking back toward the factory doors when she heard a loud “boom.” She looked back to a devastating scene.
“When the steam generator bounced back on the ground it hit a worker’s head and killed her,” she said, adding that some of those injured—including a pregnant woman—sustained broken bones and cracked skulls.
Security guard Yoeun Phanit said carelessness by people in charge of the generator could have caused the explosion. He said a fire at the bottom of the generator that boils water inside, which in turn becomes steam, may have been left alight for too long, causing intense heat.
“They might have turned off the valve and forgotten to put out the fire,” he said. “While they went to have their lunch…it caused the heat to increase and it exploded.”

A sign outside Zhen Tai Garment factory in Phnom Penh’s Sen Sok district. (Hannah Hawkins/The Cambodia Daily)

Mr. Phanit said police questioned the machine’s operator after the incident.
Kul Samorn’s sister-in-law, Kul Sanny, who also works at the factory, but was in the bathroom at the time of the incident, said she had heard from other workers that the generator had exploded once before.
She said she hoped the company would compensate her family appropriately, which she expected to be about $1,000.
Zhen Tai is registered with Better Factories Cambodia (BFC), a program run by the International Labor Organization to ensure safe and fair working conditions in factories that export their goods. According to the program’s website, the factory was last assessed in October 2015 and had failed to comply with two “critical issues”: “workers join and form unions freely” and “emergency exit doors are unlocked during working hours.”
However, BFC program director Esther Germans said the website had not yet been updated to include their most recent assessment of the factory, which took place in December and found no critical issues.
“We normally check these type of machines during our assessment, including documents related to safety,” she said in an email.
Ms. Germans said she would visit the factory today, and that future assessments by BFC would prioritize machine safety.
“I’m sure that in further work of the programme with the factory, priority will be given to key OSH [occupational safety and health] issues, including machine safety,” she said.
Khmer Union Federation of Workers Spirit, a government-aligned union representing most of the Zhen Tai workers, said the factory must be held responsible for the accident.
“This fault is the factory’s technical error, so the factory must be responsible for the compensation,” said Thong Soeun, the union’s human resources manager. “The factory must pay medical treatment fees, transportation fees and other benefits.”
Mr. Soeun said the union would be following the process closely and providing victims with support along the way.
A spokeswoman for Levi Strauss & Co. said the brand “extends our sympathy to those workers and their families who were affected by the explosion” and was “deeply concerned about the explosion.”
“We have started an investigation to learn more about today’s events,” the spokeswoman said via email, adding that Levi’s would work with the factory to make sure the workers and their families were properly compensated.
Management at Zhen Tai could not be reached, and reporters were prevented from entering the factory premises.
© 2017, The Cambodia DailyAll rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.
ស្ត្រីម្នាក់បានស្លាប់ និង៧នាក់ទៀតរងរបួសកាលពីម្សិលមិញ បន្ទាប់ពីឡចំហាយកម្តៅទឹកមួយបានផ្ទុះប៉ើងទៅលើអាកាស ហើយធ្លាក់សង្កត់លើពួកគាត់ ខណៈពួកគាត់កំពុងទទួលទានអាហារថ្ងៃត្រង់នៅរោងចក្រកាត់ដេរសម្លៀកបំពាក់មួយក្នុងរាជធានីភ្នំពេញដែលផលិតសម្លៀកបំពាក់ខូវប៊យឱ្យក្រុមហ៊ុន Levi’s របស់អាមេរិក ។
លោក ឈុំ សារាយ នាយប៉ុស្តិ៍សង្កាត់បានមានប្រសាសន៍ថា រោងចក្រ សិនតៃ ហ្គាមេន ដែលគ្រប់គ្រងដោយជនជាតិចិនស្ថិតក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ត្រូវបានស៊ើប អង្កេតបន្ទាប់ពីឡចំយាយកម្តៅទឹកដែលប្រើក្នុងដំណាក់កាលចុងក្រោយសម្រាប់ផលិតសម្លៀកបំពាក់ខូវប៊យ បានបណ្តាលឲ្យកម្មការិនីម្នាក់ឈ្មោះ គល់ សាម៉ន អាយុ៤៥ឆ្នាំស្លាប់។ស្លាកសញ្ញានៅខាងក្រៅរោងចក្រ សិន តៃ ហ្គាមេន ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មានការផ្ទុះឡចំហាយកម្តៅទឹកនៅរោងចក្រនេះបណ្តាលឲ្យកម្មការិនីម្នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស។ Hannah Hawkins / The Cambodia Dialy
សាក្សីដែលត្រូវបានសាកសួរនៅរោងចក្រនេះកាលពីរសៀលម្សិលមិញ បាននិយាយថា នៅម៉ោងប្រហែលល១១និង៤០នាទីថ្ងៃត្រង់ឡចំហាយកម្តៅទឹកបានផ្ទុះបុើងទៅលើអាកាស ហើយធ្លាក់មកវិញចំដំបូលកន្លែងទទួលទានអាហារដែលស្ថិតនៅខាងក្រៅរោងចក្រចម្ងាយប្រហែល១០០ម៉ែត្រ។
លោក ឈុំ សារាយ បានមានប្រសាសន៍ថា “យើងរកមូលហេតុមិនទាន់ឃើញនៅឡើយទេ ប៉ុន្តែ វាអាចបណ្តាលមកពីកម្តៅនៃឡចំហាយកម្តៅទឹក ដែលបណ្តាលឲ្យមានសម្ពាធខ្ពស់ខ្លាំងពេក។
អ្នកស្រី សុខ សូណា បុគ្គលិកម្នាក់នៅរោងចក្រនេះបាននិយាយថា អ្នកស្រីបានទទួលទានអាហារថ្ងៃត្រង់រួច ហើយដើរត្រឡប់ទៅច្រកទ្វាររោងចក្រស្រាប់តែអ្នកស្រីបានឮសំឡេងលាន់យ៉ាងខ្លាំង។ អ្នកស្រីបានក្រឡេក មើលទៅកន្លែងដែលរងការខូចខាត។
អ្នកស្រីបាននិយាយថា “នៅពេលឡចំហាយ កម្តៅទឹកធ្លាក់មកដី វាប៉ះត្រូវក្បាលរបស់កម្មការិនីម្នាក់បណ្តាលឲ្យស្លាប់”។ អ្នកស្រីបានបន្ថែមថា កម្មករមួយចំនួនបានរងរបួស រួមទាំងស្ត្រីមានផ្ទៃពោះម្នាក់ផង ដោយរបួសបាក់ឆ្អឹង និងប្រេះលលាដ៍ក្បាល។
លោក យឿន ផានិត ជាសន្តិសុខ បាននិយាយថា ការធ្វេសប្រហែសរបស់អ្នកទទួលបន្ទុកខាងឡនេះជាហេតុបណ្តាលឲ្យផ្ទុះ។ គាត់បាននិយាយថា ភ្លើងនៅខាងក្រោមឡសម្រាប់ដាំទឹកឲ្យចេញចំហាយប្រហែលជាទុកឲ្យឆេះចោលយូរពេកបណ្តាលឱ្យឡើងកម្តៅខ្លាំង។
គាត់បាននិយាយថា “គេគួរតែបិទសន្ទះហើយមិនគួរភ្លេចពន្លត់ភ្លើងទេ។ខណៈពេលពួកគេទៅទទួលទានអាហារថ្ងៃត្រង់…វាបានបណ្តាលឲ្យកម្តៅកើនឡើងខ្លាំង ហើយផ្ទុះតែម្តង”។លោក យឿន ផានិត បាននិយាយថា នគរបាលបានសាកសួរអ្នកកាន់ឡចំហាយកម្តៅទឹករួចហើយ។
អ្នកស្រី គល់ សាន់នី បងថ្លៃរបស់អ្នកស្រីគល់ សាម៉ន ដែលធ្វើការនៅរោងចក្រនេះដែរ ប៉ុន្តែ គាត់បានទៅបន្ទប់ទឹកនៅពេលហេតុការណ៍នេះកើតឡើងបាននិយាយថា គាត់បានឮពីកម្មករផ្សេងទៀតថា ឡចំហាយកម្តៅទឹកនេះបានផ្ទុះម្តងមកហើយពីមុនមក។
អ្នកស្រីបាននិយាយថា គាត់សង្ឃឹមថា ក្រុមហ៊ុននឹងផ្តល់សំណងសមរម្យដល់គ្រួសាររបស់គាត់ដែលគាត់រំពឹងថានឹងទទួលបានប្រហែល១.០០០ដុល្លារ។សន្តិសុខបញ្ចៀសមនុស្សឲ្យនៅឆ្ងាយពីកន្លែងមានការផ្ទុះឡចំហាយកម្តៅទឹកនៅក្នុងរោងចក្រ សិន តៃ ហ្គាមេន ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញដែលបណ្តាលឲ្យកម្មការិនីម្នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស។ Hannah Hawkins / The Cambodia Dialy
រោងចក្រ សិនតៃ បានចុះបញ្ជីជាមួយរោងចក្រកាត់ដេរល្អប្រសើរនៅកម្ពុជា ជាកម្មវិធីមួយដែលគ្រប់គ្រងដោយអង្គការពលកម្មអន្តរជាតិដើម្បីធានាសុវត្ថិភាព និងលក្ខខណ្ឌការងារសមរម្យនៅក្នុងរោងចក្រនានាដែលនាំចេញទំនិញរបស់ខ្លួន។ យោងតាមគេហទំព័ររបស់កម្មវិធីនេះបានឱ្យដឹងថា រោងចក្រនេះត្រូវបានវាយតម្លៃចុងក្រោយក្នុងខែតុលាឆ្នាំ២០១៥ ហើយរោងចក្រមិនបានអនុវត្តតាម “លក្ខខណ្ឌសំខាន់”ចំនួនពីរឡើយគឺទី១”ឲ្យកម្មករអាចចូលរួម និងបង្កើតសហជីពដោយសេរី” ហើយទី២ “មិនត្រូវចាក់សោច្រកចេញគ្រាអាសន្នអំឡុងម៉ោងការងារ”។
ទោះជាយ៉ាងណា លោកស្រី Esther Germans ប្រធានកម្មវិធីរោងចក្រកាត់ដេរល្អប្រសើរនៅកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា គេហទំព័រនេះមិនទាន់បានធ្វើបច្ចុប្បន្ន ភាពដើម្បីដាក់បញ្ចូលការវាយតម្លៃថ្មីបំផុតរបស់ខ្លួនអំពីរោងចក្រនេះដែលបានធ្វើឡើងកាលពីខែធ្នូនៅឡើយទេ ហើយរកមិនឃើញមានបញ្ហាសំខាន់ៗទេ។ លោកស្រីបានថ្លែងថា តាមធម្មតាការវាយតម្លៃត្រូវរួមទាំងការពិនិត្យគ្រឿងចក្រផង។លោកស្រីបានលើកឡើងតាមអីុម៉េលថា “តាមធម្មតាយើងពិនិត្យមើលប្រភេទម៉ាស៊ីនអំឡុងការវាយតម្លៃរបស់យើង រួមទាំងឯកសារទាក់ទងនឹងសុវត្ថិភាពផង”។
លោកស្រី Germans បានថ្លែងថា លោកស្រីនឹងចុះទៅពិនិត្យមើលរោងចក្រនេះនៅថ្ងៃនេះ ហើយថា ការវាយតម្លៃនៅពេលខាងមុខដោយរោងចក្រកាត់ដេរល្អប្រសើរនៅកម្ពុជានឹងផ្តោតអាទិភាពលើសុវត្ថិភាពគ្រឿងម៉ាស៊ីនជាចម្បង៕សារុន

Comments